Course DetailsHome / Courses Details

ភាសាខ្មែរ ថ្នាក់ទី ១
Category :កម្មវិធីភាសាខ្មែរ ថ្នាក់បឋមសិក្សា
ភាសាខ្មែរ ថ្នាក់ទី ១

សិស្សថ្នាក់ទី១មានចំណាប់អារម្មណ៍ខ្ពស់នៅក្នុងការរៀននិងចង់អនុវត្តការងឿងឆ្ងល់ ការផ្តោតអារម្មណ៍ និងទម្លាប់ល្អៗដែលពួកគេបានអភិវឌ្ឍនៅថ្នាក់មត្តេយ្យ។ ឥឡូវនេះពួកគេត្រៀមខ្លួនជាស្រេចក្នុងការចូលរួមបង្កើតក្រុមដ៏សហការមួយជាមួយនឹងការសង្កត់ធ្ងន់លើការសិក្សា ការធ្វើសកម្មភាពដែលមានគោលដៅច្បាស់លាស់ និងមូលដ្ឋានគ្រឹះនៃការសិក្សាដែលនឹងជួយពួកគេក្នុងការបន្តទៅឆ្នាំបន្តបន្ទាប់ទៀត។

ក-អំពីបឋមសិក្សា

សាលា​ឋមសិក្សា​ប៊ី អ៊ីចស្ពឺត​ គឺ​ជា​សាលា​រៀន​ឯកជន​តែមួយ​គត់នៅស្រុកថ្មគោល ខេត្តបាត់ដំបង​ ដែលមានទីធ្លារធំទូលាយ អនាម័យ និង វិន័យល្អ និង មាន​តម្លៃ​សិក្សា​សមរម្យ ​ និង​ឈាន​មុខ​គេ​ ក្នុង​ការ​ផ្តល់​សេ​វា​អប់រំ​ ផ្នែក​ចំណេះ​ទូទៅ​ស្រប​តាម​កម្ម​វិធី​សិក្សា​របស់​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ប៉ុន្តែ​ដោយ​ឡែក​កម្ម​វិធី​សិក្សា​របស់ប៊ី អ៊ិចស្ពឺត​ មាន​បន្ថែម ភាសា​អង់គ្លេស​ទៅ​លើ​ចំណង​ជើង​ (Titles)​និង​ចំណង​ជើងរង​ (Sub-Titles) ​ចាប់​ពី​ថ្នាក់ទី១​ ដល់ទី៦​ហើយ​មាន​កម្ម​វិធី​សិក្សា​ភាសា​អង់គ្លេស​ចំនួន​៤ ម៉ោង​ ក្នុង​មួយ​ ថ្ងៃ​ ចាប់​ពី​ថ្នាក់​ទី៤​ ដល់​ទី៦​និង​ កម្ម​វិធី​សិក្សា​កុំព្យូទ័រ​ចំនួន២ ម៉ោង​ ក្នុង​មួយ​សប្តាហ៍​ ​ ។​ សិស្សប៊ី អ៊ិចស្ពឺតបាន​ប្រឡង​ឆមាស​ជាប់​ តាមតេសស្តង់១០០%​ ជា​រៀង​រាល់ឆ្នាំ។

ខ-អំពីគ្រូបង្រៀន

សាលារៀនប៊ី អ៊ិចស្ពឺត ​ មាន​គ្រូប​ង្រៀន ​ដែល​មាន​សញ្ញាបត្រ​គរុកោសល្យ​ មត្តេយ្យសិក្សា បឋម​សិក្សា​និង​គ្រូមួយ​​ចំនួន​ទៀត​កំពុង​បន្ត ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ដែលមានបុគ្គលក្ខណៈគ្រប់គ្រាន់ បង្រៀនប្រកប​ដោយ​ការ​យក​ចិត្តទុក​ដាក់​ រួមជាមួយក្តីស្រលាញ់ និងមានភាព​ច្នៃ​ប្រឌិត​ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ទេព​កោសល្យ​ និង​បទ​ពិសោធន៍​ជាច្រើនឆ្នាំ​ ក្នុង​ការ​បង្រៀនកម្មវិធីភាសាខ្មែរស្តង់ដារជាតិ ​ដែល​ធ្វើ​អោយ​សិស្ស​​ ងាយ​យល់​ ឆាប់​ចាប់​បាន​ ឆាប់​ចេះ​ និង​ទទួល​នូវ​ចំណេះ​ដឹង​ ប្រកប​ដោយ​សមត្ថភាព​ពេញ​លេញ​យ៉ាង​ពិត​ប្រាកដ។

គ-សម្ភារៈ​រូបវន្ត

សាលារៀនប៊ី អ៊ិចស្ពឺត​ មាន​ដាក់​រូបភាព​ (Posters)​ និង​ពាក្យ​ស្លោក​​​តាម​ជញ្ជាំង​ក្នុង​​ថ្នាក់​​រៀន​ដែល​ទាក់​ទង​ទៅ​នឹង​មេរៀន​ រួម​ទាំង ​ឧបករណ៍​សំរាប់​បង្រៀន​​ ដូចជា TV, Flash ​Cards​​និង ​Story​ Cards​ ព្រមទាំងមានប្រព័ន្ធអ៊ិន​ធឺ​ណិតសម្រាប់ជំនួយដល់ការបង្រៀន និង ទាញយកឯកសារផ្សេងៗដើម្បី ជំនួយដល់ការសិក្សារបស់សិស្សឲ្យកាន់តែមានគុណភាព​, ​បន្ទប់​ហ្វឹក​ហ្វឺន​ភាសា,​បណ្ណាល័យ, អាហារដ្ឋានសិស្ស , បន្ទប់កុំព្យូទ័រ ​​ធំ​ទូលាយ ងាយស្រួល់ដល់ការសិស្សា ។

ឃ-អំពី​ថ្នាក់រៀន

បន្ទប់​រៀន​នីមួយៗ ​របស់​​ មាន​កង្ហារធំ មានបង្អួចធំៗចំនួនបី ដែលផ្តល់ឲ្យមានបរិយាកាសខ្យល់ចេញចូលគ្រប់គ្រាន់  បំពាក់​ដោយ​កាម៉េរ៉ាសុវត្ថិភាព​ សំរាប់​តាម​ដាន​ការ​សិក្សា​និង​សកម្មភាព​នានា​របស់​សិស្ស ​និង​ការ​បង្រៀន​របស់​គ្រូ​ និង​កំណត់​ចំនួន ​សិស្ស​ត្រឹម​តែ​ ២០ ​ទៅ​២៥​នាក់​ក្នុង​មួយ​ថ្នាក់។

ង-ទស្សនកិច្ចសិក្សា

សិស្ស​ចាប់​ពី​ថ្នាក់​ទី៤​និង​ទី៥​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​កន្លែងប្រវត្តិសាសន៍ផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើបាន ​ហើយ​ថ្នាក់​ទី៦​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​សារ​មន្ទីរ​ជាតិ​ មួយ​ឆ្នាំ​ម្តង​ជា​រៀង​រាល់​ឆ្នាំ។​ក្រោយ​ការ​ធ្វើ​ទស្សន​កិច្ច​សិក្សា​សិស្ស​ត្រូវ​សរសេរ​រៀបរាប់​នូវ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​អំពី​លទ្ធផល​នៃ​ទស្សន​កិច្ច​សិក្សា​ ដើម្បី​យក​ពិន្ទុ​ទៅ​បូក​ជា​មួយ​ពិន្ទុ​ប្រចាំ​ខែ ។

ច-អំពីការប្រឡង

រាល់​ការ​ប្រឡង​ ប្រ​ចាំ​ខែ​ និង​ឆមាស​ សាលា​បាន​រៀប​ចំ​ពេល​វេលា​ ជាក់​លាក់​ និង​វិញ្ញាសា​ត្រឹម​ត្រូវ​ដើម្បី​ធានា​ឲ្យ​បាន​ នូវ​គុណ​ភាព​ជា​ចំបង​ ប៉ុន្តែ​ចំពោះការ​ប្រឡង​ឆមាស​(លើកទី១​ និង​ទី២​) ថ្នាក់​ទី៦​សិស្ស​ប៊ី អ៊ិចស្ពឺត​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រឡង​ជា​មួយ​សិស្ស​ថ្នាក់​ទី៦​នៅ​សា​លារដ្ឋ ។

ភាសាខ្មែរ ថ្នាក់ទី ១

ភាសាខ្មែរ 

រឿងនិទានពីជុំវិញពិភពលោកនិងរឿងអំពីធម្មជាតិជួយបង្កើនការស្រមើស្រមៃរបស់ក្មេងៗ ក៏ដូចជាបង្ហាញពួកគេពីការប្រើប្រាស់ភាសានិងវាក្យសព្ទថ្មីៗដ៏សម្បូរបែប។ រូបភាពនិងការគូររូបត្រូវបានប្រើប្រាស់ក្នុងការបង្រៀនព្យញ្ជនៈ ហើយនេះនឹងជួយដល់ការបង្កើតពាក្យនិងល្បះ។ ការសូត្រកំណាព្យនិងច្រៀងចម្រៀងជួយពង្រឹងដល់ការនិយាយនិងការស្ដាប់ ព្រមទាំងការចាប់ផ្ដើមបង្កើតល្បះជាមួយនឹងអ្វីដែលគេបានជួបរួចមកហើយ។

គណិតវិទ្យា

លេខត្រូវបានបង្រៀនដែលពោរពេញដោយភាពសកម្មនិងរស់រវើកជាមួយនឹងសកម្មភាពធ្វើដោយដៃ ក៏ដូចជាការទះដៃ ការទន្រាំ្ទជើង និងការរាប់លេខ។ រឿងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងតួអង្គពិសេសៗត្រូវបានប្រើប្រាស់ក្នុងការបង្រៀនដល់សិស្សថ្នាក់ទី១អំពីប្រមាណវិធីគណិតវិទ្យាទាំង៤៖ បូក ដក គុណ និងចែក។ ក្មេងៗធ្វើការរាប់ត្បូង គ្រាប់រុក្ខជាតិ និងរបស់ផ្សេងៗនៅក្នុងថ្នាក់ដែលនឹងកាន់តែផ្តល់ទំនុកចិត្តដល់ពួកគេក្នងការរាប់ទៅមុខនិងថយក្រោយ ក៏ដូចជាការដាក់របស់ជាក្រុមដើម្បីបង្ហាញពី​ការធ្វើប្រមាណវិធីគណិតវិទ្យានិងការបង្កើតលំហាត់។

វិទ្យាសាស្រ្ដសង្គម

រឿងអំពីសត្វនិងបរិស្ថានធម្មជាតិរួមជាមួយនឹងការដាំដំណាំ ការចម្អិនម្ហូប ​និងការសម្ដែងជួយក្មេងៗក្នុងការផ្សារភ្ជាប់ពិភពលោកដែលនៅជុំវិញពួកគេ។ វិទ្យាសាស្រ្ដសង្គមនៅក្នុងថ្នាក់ទី១ផ្តោតទៅលើបទពិសោធន៍ក្នុងការធ្វើសកម្មភាពនិងបង្កើតទំនាក់ទំនងជាមួយនឹងបរិស្ថានជុំវិញនិងជាមួយនឹងក្មេងៗផ្សេងទៀតដើម្បីអភិវឌ្ឍការយល់ពីសង្គមនិងច្បាប់ទម្លាប់។ ការពង្រឹងការគោរពដល់អ្នកដទៃ ការផ្ដល់ពេលវេលាក្នុងការសង្កេត និងការផ្តល់តម្លៃលើអ្វីដែលយើងរកឃើញនៅក្នុងធម្មជាតិគឺជាមេរៀនដ៏សំខាន់នៅថ្នាក់បឋម។

កម្មវិធីសិក្សាថ្នាក់ទី ១ 

មុខវិជ្ជាគោល

គណិតវិទ្យា

ភាសាខ្មែរ

ភាសាអង់គ្លេស

សិក្សាសង្គម

វិទ្យាសាស្រ្ត

ចំនួនគត់
រាប់លេខ
ប្រមាណវីធីទាំង ៤

ព្យញ្ជនៈ អានការសរសេររបស់ខ្លួនឯង
រឿងនិទាន ៖ រឿងនិទាន

ព្យញ្ជនៈ សម្លេងព្យញ្ជនៈ
កំណាព្យ ចម្រៀង ពាក្យជួបញឹកញាប់
ល្បែងកម្សាន្ត

រឿងទាក់ទងនឹងធម្មជាតិ
ការសង្កេត និងការស្ញប់ស្ញែងធម្មជាតិ

មុខវិជ្ជាផ្សេងៗ

គំនូរ/ការផាត់ពណ៌

តន្រ្តី

ចលនា

ហត្ថកម្ម

 

បន្ទាត់កោង​ បន្ទាត់ត្រង់ ការផាត់ពណ៌ទឹក ពណ៌គោល និងពណ៌លាយ

បទចម្រៀង ឧបករណ៍ខ្លុយ
ការហាត់ច្រៀងបែបchoralរៀនពីរភាសា

រក្សាលំនឹង
ទះដៃ លោតអន្ទាក់ ល្បែងលេងជារង្វង់

ចាក់អំបោះដោយប្រើ​ម្រាមដៃ ប្រើក្រមួនសូនរូប ចាក់អំបោះដោយ
ប្រើម្ជុលកម្រិតដំបូង

 

កម្មវិធីផ្សេងៗ

រួមបញ្ចូល:

 

ការចម្អិនជំនាញក្នុងផ្ទះបាយ   វាក្យសព្ទ ម្ហូបអន្តរជាតិ   អនាម័យ និងការសម្អាត
ការសម្តែង
៖  ការបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន  ការនិយាយ និងការបញ្ចេញសម្លេង   វាក្យសព្ទ សកម្មភាពក្រុម
យ៉ូហ្គា
រក្សាលំនឹង ភាពរឹងមាំ ការជឿជាក់លើខ្លួនឯង ការតាំងចិត្តស្ងប់
ដាំដំណាំ
ការផ្សារភ្ជាប់ជាមួយធម្មជាតិ ការស្ញប់ស្ញែងនិងការថែទាំបរិស្ថាន

គ្រូបង្រៀនបង្គោលថ្នាក់ទី ១ 

អ្នកគ្រូបង្គោល

គ្រូបង្រៀន : ហាក់ គឹមហ៊ួរ

 

Stats