Course DetailsHome / Courses Details
ភាសាខ្មែរថ្នាក់ទី ២
សិស្សថ្នាក់ទី២ មានការសុាំនឹងការរៀនមុខវិជ្ជាផ្សេងៗនិងទម្លាប់ប្រចាំថ្ងៃនៅក្នុងថ្នាក់ទី១។ ពួកគេជាសិស្សដែលសកម្មនិងមានភាពរស់រវើកនិងកាន់តែចង់ពង្រឹងបន្ថែមលើកិច្ចការដែលពួកគេបានចាប់ផ្ដើមនៅថ្នាក់ទី១។ ដោយការយល់កាន់តែច្រើនពីពិភពលោក ពួកគេតែងតែបង្កបញ្ហានិងពេលខ្លះមានអាកប្បកិរិយាមិនសមរម្យដោយពួកគេធ្វើការសាកល្បងនូវដែនកំណត់នៃអាកប្បកិរិយាដែលសមគួរ។ រឿងនិទានអំពីសត្វបង្រៀននូវលទ្ធផលនៃការកុហកនិងសកម្មភាពបោកបញ្ឆោត ហើយរឿងនិទានពីមនុស្សល្អផ្តល់នូវអារម្មណ៍នៃការធ្វើអំពើល្អដល់ក្មេងៗ។
ក-អំពីកម្មវិធី បឋមសិក្សា
សាលាឋមសិក្សាប៊ី អ៊ីចស្ពឺត គឺជាសាលារៀនឯកជនតែមួយគត់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានទីធ្លារធំទូលាយ អនាម័យ និង វិន័យល្អ និង មានតម្លៃសិក្សាសមរម្យ និងឈានមុខគេ ក្នុងការផ្តល់សេវាអប់រំ ផ្នែកចំណេះទូទៅស្របតាមកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា។ប៉ុន្តែដោយឡែកកម្មវិធីសិក្សារបស់ប៊ី អ៊ិចស្ពឺត មានបន្ថែម ភាសាអង់គ្លេសទៅលើចំណងជើង (Titles)និងចំណងជើងរង (Sub-Titles) ចាប់ពីថ្នាក់ទី១ ដល់ទី៦ហើយមានកម្មវិធីសិក្សាភាសាអង់គ្លេសចំនួន៤ ម៉ោង ក្នុងមួយ ថ្ងៃ ចាប់ពីថ្នាក់ទី៤ ដល់ទី៦និង កម្មវិធីសិក្សាកុំព្យូទ័រចំនួន២ ម៉ោង ក្នុងមួយសប្តាហ៍ ។ សិស្សប៊ី អ៊ិចស្ពឺតបានប្រឡងឆមាសជាប់ តាមតេសស្តង់១០០% ជារៀងរាល់ឆ្នាំ។
ខ-អំពីគ្រូបង្រៀន
សាលារៀនប៊ី អ៊ិចស្ពឺត មានគ្រូបង្រៀន ដែលមានសញ្ញាបត្រគរុកោសល្យ មត្តេយ្យសិក្សា បឋមសិក្សានិងគ្រូមួយចំនួនទៀតកំពុងបន្ត ការសិក្សាថ្នាក់បរិញ្ញាបត្រ ដែលមានបុគ្គលក្ខណៈគ្រប់គ្រាន់ បង្រៀនប្រកបដោយការយកចិត្តទុកដាក់ រួមជាមួយក្តីស្រលាញ់ និងមានភាពច្នៃប្រឌិត ការប្តេជ្ញាចិត្តខ្ពស់ ទេពកោសល្យ និងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការបង្រៀនកម្មវិធីភាសាខ្មែរស្តង់ដារជាតិ ដែលធ្វើអោយសិស្ស ងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ និងទទួលនូវចំណេះដឹង ប្រកបដោយសមត្ថភាពពេញលេញយ៉ាងពិតប្រាកដ។
គ-សម្ភារៈរូបវន្ត
សាលារៀនប៊ី អ៊ិចស្ពឺត មានដាក់រូបភាព (Posters) និងពាក្យស្លោកតាមជញ្ជាំងក្នុងថ្នាក់រៀនដែលទាក់ទងទៅនឹងមេរៀន រួមទាំង ឧបករណ៍សំរាប់បង្រៀន ដូចជា TV, Flash Cardsនិង Story Cards ព្រមទាំងមានប្រព័ន្ធអ៊ិនធឺណិតសម្រាប់ជំនួយដល់ការបង្រៀន និង ទាញយកឯកសារផ្សេងៗដើម្បី ជំនួយដល់ការសិក្សារបស់សិស្សឲ្យកាន់តែមានគុណភាព, បន្ទប់ហ្វឹកហ្វឺនភាសា,បណ្ណាល័យ, អាហារដ្ឋានសិស្ស , បន្ទប់កុំព្យូទ័រ ធំទូលាយ ងាយស្រួល់ដល់ការសិស្សា ។
ឃ-អំពីថ្នាក់រៀន
បន្ទប់រៀននីមួយៗ របស់ មានកង្ហារធំ មានបង្អួចធំៗចំនួនបី ដែលផ្តល់ឲ្យមានបរិយាកាសខ្យល់ចេញចូលគ្រប់គ្រាន់ បំពាក់ដោយកាម៉េរ៉ាសុវត្ថិភាព សំរាប់តាមដានការសិក្សានិងសកម្មភាពនានារបស់សិស្ស និងការបង្រៀនរបស់គ្រូ និងកំណត់ចំនួន សិស្សត្រឹមតែ ២០ ទៅ២៥នាក់ក្នុងមួយថ្នាក់។
ង-ទស្សនកិច្ចសិក្សា
សិស្សចាប់ពីថ្នាក់ទី៤និងទី៥ ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សា នៅកន្លែងប្រវត្តិសាសន៍ផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើបាន ហើយថ្នាក់ទី៦ ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ មួយឆ្នាំម្តងជារៀងរាល់ឆ្នាំ។ក្រោយការធ្វើទស្សនកិច្ចសិក្សាសិស្សត្រូវសរសេររៀបរាប់នូវចំណាប់អារម្មណ៍របស់ខ្លួនអំពីលទ្ធផលនៃទស្សនកិច្ចសិក្សា ដើម្បីយកពិន្ទុទៅបូកជាមួយពិន្ទុប្រចាំខែ ។
ច-អំពីការប្រឡង
រាល់ការប្រឡង ប្រចាំខែ និងឆមាស សាលាបានរៀបចំពេលវេលា ជាក់លាក់ និងវិញ្ញាសាត្រឹមត្រូវដើម្បីធានាឲ្យបាន នូវគុណភាពជាចំបង ប៉ុន្តែចំពោះការប្រឡងឆមាស(លើកទី១ និងទី២) ថ្នាក់ទី៦សិស្សប៊ី អ៊ិចស្ពឺត ត្រូវបានបញ្ជូនទៅប្រឡងជាមួយសិស្សថ្នាក់ទី៦នៅសាលារដ្ឋ ។

ភាសា
ដោយការរៀនភាសាកាន់តែមានភាពស្មុគស្មាញ ក្មេងៗរៀនអានតាមរយៈការអាននូវអ្វីដែលពួកគេសរសេរនៅក្នុងសៀវភៅមេរៀនគោល។ អត្ថបទមានប្រវែងវែងហើយមានសំណង់ល្បះច្រើនប្រភេទផ្សេងៗគ្នាជាមួយនឹងការប្រើប្រាស់វាក្យសព្ទកាន់តែទូលាយ។ ការសរសេរភាគច្រើនទាក់ទងទៅនឹងរឿងនិទានពីសត្វនិងរឿងនិទានពីអំពើល្អរបស់មនុស្សដែលដកស្រង់ចេញពីវប្បធម៌ផ្សេងៗគ្នាជាច្រើន។ ក្រៅពីការអានអត្ថបទដែលធ្លាប់ជួប ក្មេងៗរៀនប្រកបនិងពង្រឹងការចងចាំជាមួយនឹងពាក្យដែលជួបញឹកញាប់។
គណិតវិទ្យា
បន្ទាប់ពីមានការយល់បានកាន់តែច្រើនពីលេខនិងការរាប់លេខ ឥឡូវក្មេងៗនឹងពង្រីងបន្ថែមលើសមត្ថភាពក្នុងការធ្វើប្រមាណវិធីទាំងបួន។ តាមរយៈរឿងនិទានដ៏រស់រវើកនិងពោរពេញដោយការស្រមើស្រមៃ ក្មេងៗត្រូវបានបង្រៀនពីតម្លៃលេខតាមខ្ទង់ ការបូកលេខដោយមានត្រាទុកនិងការដកលេខដោយមានខ្ចី និងការប្រៀបធៀបនិងរៀបលេខតាមលំដាប។ សៀវភៅមេរៀនគោលត្រូវបានបំពេញដោយគំនូរដ៏ស្រស់ស្អាតនូវមេរៀនទាំងនេះ ក៏ដូចជាឧទាហរណ៍នៃការដោះស្រាយលំហាត់ផងដែរ។ នៅថ្នាក់ទី២ក៏ចាប់ផ្ដើមរៀនអំពីមេគុណនិងប្រមាណវិធីចែកតាមរយៈការធ្វើចលនានិងលំនាំគំរូផងដែរ។
វិទ្យាសាស្រ្ដសង្គម
ជាមួយការយល់ពីទំនាក់ទំនងក្នុងសង្គមកាន់តែច្រើន ការភាន់ច្រឡំមួយចំនួនក៏នឹងមានផងដែរ។ តាមការអភិវឌ្ឍរបស់ពួកគេ ក្មេងៗព្យាយាមសាកល្បងភាពឯករាជ្យរបស់ពួកគេ ហើយរឿងនិទានត្រូវបានជ្រើសរើសយ៉ាងពិសេសដើម្បីផ្តល់ទៅតាមតម្រូវការនិងអាកប្បកិរិយារបស់ពួកគេ។ ការពិភាក្សាអំពីលទ្ធផលនិងការសន្និដ្ឋាន ការគោរព និងការមានទឹកចិត្តល្អក៏ត្រូវបានធ្វើការសង្កត់ធ្ងន់ផងដែរ។ ធម្មជាតិត្រូវបានសង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីបង្ហាញពីវដ្តជីវិតនិងការយល់ឱ្យកាន់តែស៊ីជម្រៅពីធនធានរ៉ែ រុក្ខជាតិ និងពិភពសត្វ។ ការស្រឡាញ់សត្វរបស់កុមារត្រូវបានបណ្តុះឱ្យកាន់តែជ្រាលជ្រៅតាមរយៈរឿងនិទានពីសត្វនៅពេលដែលពួកគេធ្វើការសិក្សាស្វែងយល់ពីអាកប្បកិរិយា ចរិកលក្ខណៈ និងទីជម្រករបស់សត្វផ្សេងៗទាំងសត្វដែលធ្លាប់ស្គាល់និងមិនធ្លាប់ស្គាល់។
ទឹសដៅកម្មវិធីសិក្សាថ្នាក់ទី២
មុខវិជ្ជាគោល |
គណិតវិទ្យា |
ភាសាខ្មែរ |
ភាសាអង់គ្លេស |
សិក្សាសង្គម |
វិទ្យាសាស្រ្ត |
មេគុណ ប្រមាណវិធីបូក/ដក |
ការប្រកបសម្លេង ការអានអក្សរពុម្ព ការប្ដូរសម្លេងស្រៈ ជើងព្យញ្ជនៈ |
អានការសរសេររបស់ខ្លួនឯង សរសេរដោយប្រើអក្សរធំនិងអក្សរតូច សន្ទនាងាយៗ |
រឿងទាក់ទងនឹងធម្មជាតិជាមួយនឹង |
||
មុខវិជ្ជាផ្សេងៗ |
គំនូរ/ការផាត់ពណ៌ |
តន្រ្តី |
ចលនា |
ហត្ថកម្ម |
|
បន្ទាត់ត្រួតស៊ីគ្នា |
ចម្រៀងប្រពៃណី |
កីឡាដាំដូង តម្បាញ |
ការចាក់អំបោះដោយប្រើម្ជុលពីរ purling ការចាក់ផ្តើមនិងការចាក់បញ្ចប់ សូនក្រមួន |
|
|
កម្មវិធីផ្សេងៗ រួមបញ្ចូល:
|
ការចម្អិន៖ ជំនាញក្នុងផ្ទះបាយ វាក្យសព្ទ ម្ហូបអន្តរជាតិ អនាម័យ និងការសម្អាត |