Course DetailsHome / Courses Details

ភាសាខ្មែរ ថ្នាក់ទី ៣
Category :កម្មវិធីភាសាខ្មែរ ថ្នាក់បឋមសិក្សា
ភាសាខ្មែរ ថ្នាក់ទី ៣

នៅពេលកុមារឈានចូលដល់អាយុ៩ឆ្នាំ ពួកគេកាន់តែស្គាល់ខ្លួនឯងកាន់តែច្បាស់និងមានភាពជាខ្លួនឯងកាន់តែច្រើន ជាពិសេសមានអារម្មណ៍ឃ្លាតឆ្ងាយនិងកាត់ផ្តាច់ពីពិភពលោកកាន់តែខ្លាំង។ ពួកគេមានការស្ទាក់ស្ទើរនិងមន្ទិលសង្ស័យពីវត្តមានរបស់ពួកគេនៅក្នុងសង្គម ក៏ដូចជាឆ្ងល់និងមានសំណួរពីមូលហេតុនៃអាកប្បកិរិយារបស់មនុស្ស។ រឿងនិទានដែលទាក់ទងនឹងការពុះពារឧបសគ្គនិងជម្លោះរួមជាមួយនឹងច្បាប់វិន័យនិងដំបូន្មានដែលមនុស្សប្រើប្រាស់ក្នុងការដោះស្រាយនូវភាពខុសគ្នារបស់ពួកគេជួយក្មេងៗក្នុងការយល់ពីអារម្មណ៍របស់ខ្លួនពួកគេផ្ទាល់ក៏ដូចជាធ្វើការគ្រប់គ្រងដោយមានប្រសិទ្ធភាព។ ការសង្កត់ធ្ងន់លើការសិក្សាដោយអនុវត្តជាក់ស្តែងពីអាហារ ជម្រក និងសម្លៀកបំពាក់បង្ហាញដល់ក្មេងៗថាមនុស្សរកឃើញវិធីក្នុងការរស់នៅលើផែនដី ហើយនេះនឹងជួយស្រាយចម្ងល់និងពង្រឹងទំនុកចិត្តរបស់ពួកគេ។ ប្រធានបទទាំងអស់នេះជួយបំពេញបន្ថែមទៅលើការសិក្សារង្វាស់រង្វាល់ដែលជួយពង្រឹងក្មេងៗថ្នាក់ទី៣ជាមួយនឹងសកម្មភាពដែលមានគោលបំណងច្បាស់លាស់និងអាចប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ក-អំពីកម្មវិធី បឋមសិក្សា

សាលា​ឋមសិក្សា​ប៊ី អ៊ីចស្ពឺត​ គឺ​ជា​សាលា​រៀន​ឯកជន​តែមួយ​គត់នៅស្រុកថ្មគោល ខេត្តបាត់ដំបង​ ដែលមានទីធ្លារធំទូលាយ អនាម័យ និង វិន័យល្អ និង មាន​តម្លៃ​សិក្សា​សមរម្យ ​ និង​ឈាន​មុខ​គេ​ ក្នុង​ការ​ផ្តល់​សេ​វា​អប់រំ​ ផ្នែក​ចំណេះ​ទូទៅ​ស្រប​តាម​កម្ម​វិធី​សិក្សា​របស់​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ប៉ុន្តែ​ដោយ​ឡែក​កម្ម​វិធី​សិក្សា​របស់ប៊ី អ៊ិចស្ពឺត​ មាន​បន្ថែម ភាសា​អង់គ្លេស​ទៅ​លើ​ចំណង​ជើង​ (Titles)​និង​ចំណង​ជើងរង​ (Sub-Titles) ​ចាប់​ពី​ថ្នាក់ទី១​ ដល់ទី៦​ហើយ​មាន​កម្ម​វិធី​សិក្សា​ភាសា​អង់គ្លេស​ចំនួន​៤ ម៉ោង​ ក្នុង​មួយ​ ថ្ងៃ​ ចាប់​ពី​ថ្នាក់​ទី៤​ ដល់​ទី៦​និង​ កម្ម​វិធី​សិក្សា​កុំព្យូទ័រ​ចំនួន២ ម៉ោង​ ក្នុង​មួយ​សប្តាហ៍​ ​ ។​ សិស្សប៊ី អ៊ិចស្ពឺតបាន​ប្រឡង​ឆមាស​ជាប់​ តាមតេសស្តង់១០០%​ ជា​រៀង​រាល់ឆ្នាំ។

ខ-អំពីគ្រូបង្រៀន

សាលារៀនប៊ី អ៊ិចស្ពឺត ​ មាន​គ្រូប​ង្រៀន ​ដែល​មាន​សញ្ញាបត្រ​គរុកោសល្យ​ មត្តេយ្យសិក្សា បឋម​សិក្សា​និង​គ្រូមួយ​​ចំនួន​ទៀត​កំពុង​បន្ត ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ដែលមានបុគ្គលក្ខណៈគ្រប់គ្រាន់ បង្រៀនប្រកប​ដោយ​ការ​យក​ចិត្តទុក​ដាក់​ រួមជាមួយក្តីស្រលាញ់ និងមានភាព​ច្នៃ​ប្រឌិត​ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ទេព​កោសល្យ​ និង​បទ​ពិសោធន៍​ជាច្រើនឆ្នាំ​ ក្នុង​ការ​បង្រៀនកម្មវិធីភាសាខ្មែរស្តង់ដារជាតិ ​ដែល​ធ្វើ​អោយ​សិស្ស​​ ងាយ​យល់​ ឆាប់​ចាប់​បាន​ ឆាប់​ចេះ​ និង​ទទួល​នូវ​ចំណេះ​ដឹង​ ប្រកប​ដោយ​សមត្ថភាព​ពេញ​លេញ​យ៉ាង​ពិត​ប្រាកដ។

គ-សម្ភារៈ​រូបវន្ត

សាលារៀនប៊ី អ៊ិចស្ពឺត​ មាន​ដាក់​រូបភាព​ (Posters)​ និង​ពាក្យ​ស្លោក​​​តាម​ជញ្ជាំង​ក្នុង​​ថ្នាក់​​រៀន​ដែល​ទាក់​ទង​ទៅ​នឹង​មេរៀន​ រួម​ទាំង ​ឧបករណ៍​សំរាប់​បង្រៀន​​ ដូចជា TV, Flash ​Cards​​និង ​Story​ Cards​ ព្រមទាំងមានប្រព័ន្ធអ៊ិន​ធឺ​ណិតសម្រាប់ជំនួយដល់ការបង្រៀន និង ទាញយកឯកសារផ្សេងៗដើម្បី ជំនួយដល់ការសិក្សារបស់សិស្សឲ្យកាន់តែមានគុណភាព​, ​បន្ទប់​ហ្វឹក​ហ្វឺន​ភាសា,​បណ្ណាល័យ, អាហារដ្ឋានសិស្ស , បន្ទប់កុំព្យូទ័រ ​​ធំ​ទូលាយ ងាយស្រួល់ដល់ការសិស្សា ។

ឃ-អំពី​ថ្នាក់រៀន

បន្ទប់​រៀន​នីមួយៗ ​របស់​​ មាន​កង្ហារធំ មានបង្អួចធំៗចំនួនបី ដែលផ្តល់ឲ្យមានបរិយាកាសខ្យល់ចេញចូលគ្រប់គ្រាន់  បំពាក់​ដោយ​កាម៉េរ៉ាសុវត្ថិភាព​ សំរាប់​តាម​ដាន​ការ​សិក្សា​និង​សកម្មភាព​នានា​របស់​សិស្ស ​និង​ការ​បង្រៀន​របស់​គ្រូ​ និង​កំណត់​ចំនួន ​សិស្ស​ត្រឹម​តែ​ ២០ ​ទៅ​២៥​នាក់​ក្នុង​មួយ​ថ្នាក់។

ង-ទស្សនកិច្ចសិក្សា

សិស្ស​ចាប់​ពី​ថ្នាក់​ទី៤​និង​ទី៥​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​កន្លែងប្រវត្តិសាសន៍ផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើបាន ​ហើយ​ថ្នាក់​ទី៦​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​សារ​មន្ទីរ​ជាតិ​ មួយ​ឆ្នាំ​ម្តង​ជា​រៀង​រាល់​ឆ្នាំ។​ក្រោយ​ការ​ធ្វើ​ទស្សន​កិច្ច​សិក្សា​សិស្ស​ត្រូវ​សរសេរ​រៀបរាប់​នូវ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​អំពី​លទ្ធផល​នៃ​ទស្សន​កិច្ច​សិក្សា​ ដើម្បី​យក​ពិន្ទុ​ទៅ​បូក​ជា​មួយ​ពិន្ទុ​ប្រចាំ​ខែ ។

ច-អំពីការប្រឡង

រាល់​ការ​ប្រឡង​ ប្រ​ចាំ​ខែ​ និង​ឆមាស​ សាលា​បាន​រៀប​ចំ​ពេល​វេលា​ ជាក់​លាក់​ និង​វិញ្ញាសា​ត្រឹម​ត្រូវ​ដើម្បី​ធានា​ឲ្យ​បាន​ នូវ​គុណ​ភាព​ជា​ចំបង​ ប៉ុន្តែ​ចំពោះការ​ប្រឡង​ឆមាស​(លើកទី១​ និង​ទី២​) ថ្នាក់​ទី៦​សិស្ស​ប៊ី អ៊ិចស្ពឺត​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រឡង​ជា​មួយ​សិស្ស​ថ្នាក់​ទី៦​នៅ​សា​លារដ្ឋ ។

ភាសាខ្មែរ ថ្នាក់ទី ៣

ភាសា

ការរៀនភាសាកាន់តែមានការសង្កត់ធ្ងន់និងផ្តោតកាន់តែសំខាន់នៅក្នុងឆ្នាំនេះជាមួយនឹងការរៀនពីវណ្ណយុត្តិដែលជួបញឹកញាប់ ថ្នាក់ពាក្យ វេវចនសព្ទ (ពាក្យន័យដូច) និងបដិសព្ទ (ពាក្យន័យផ្ទុយ) ។ ការប្រកប ការប្រមូលផ្តុំនិងរៀបចំគំនិតតាមលំដាប់លំដោយ និងការប្រើប្រាស់វាក្យសព្ទកាន់តែច្រើននឹងត្រូវបានអនុវត្ត។ ការនិយាយនិងការស្តាប់នឹងត្រូវបានអភិវឌ្ឍកាន់តែល្អ ជាពិសេសការពិភាក្សាក្រុមដ៏សកម្មនឹងជួយក្មេងៗក្នុងការបញ្ចេញគំនិតផ្ទាល់ខ្លួនដោយភាពជឿជាក់ទៅលើប្រធានបទមេរៀន។ ក្រៅពីការពិភាក្សាក្រុម ការសរសេរអត្ថបទក្នុងសៀវភៅមេរៀនគោលនិងការសរសេរតាមអានក៏នឹងត្រូវបានអនុវត្តផងដែរ។

គណិតវិទ្យា

ការសិក្សាពីរង្វាស់រង្វាល់គឺជាចំណុចដែលផ្តោតសំខាន់នៅក្នុងថ្នាក់ទី៣ដែលនឹងជួយក្មេងៗក្នុងការពង្រឹងនិងប្រើប្រាស់គណិតវិទ្យាក្នុងជីវភាពប្រចាំថ្ងៃ។ ដោយចាប់ផ្តើមជាមួយនឹងរឿងនិទានពីការវិវឌ្ឍនៃប្រព័ន្ធរង្វាស់រង្វាល់ ក្មេងៗនឹងរៀនពីរង្វាស់ប្រវែង រង្វាស់មាឌ រង្វាស់ទម្ងន់ ពេលវេលា និងរូបិយប័ណ្ណ។ សកម្មភាពអាចនឹងមានការធ្វើ sundials (ប្រដាប់វាស់ពេលវេលាកាលពីសម័យមុន) ការប្រើប្រាស់បន្ទាត់ និងជញ្ជីងជាដើម ពិសេសការទិញឥវ៉ាន់នៅផ្សារក្នុងតំបន់ ការវាស់វែងទីធ្លា និងការធ្វើប្រតិទិនប្រចាំឆ្នាំ។

វិទ្យាសាស្ត្រសង្គម

ការសិក្សាពីជំនាញអនុវត្តជាក់ស្តែងគឺជាចំណុចគោលសំខាន់ក្នុងកម្មវិធីសិក្សាថ្នាក់ទី៣។ ការកើនឡើងនៃភាពងឿងឆ្ងល់ពីវត្តមានរបស់ពួកគេក្នុងពិភពលោកត្រូវបានចោទជាសំណួរដូចជា “តើមនុស្សរស់នៅនិងធ្វើការដោយរបៀបណា?”។ នេះត្រូវបានឆ្លើយដោយមេរៀនពីជម្រកនិងការសាងសង់ផ្ទះ ដំណើរការពីគ្រាប់ធញ្ញជាតិទៅជាម្សៅទៅជានំប័ុងនិងការធ្វើកសិកម្មក្នុងវប្បធម៌ខុសៗគ្នា និងការផលិតសរសៃអំបោះឬសូត្រទៅជាសម្លៀកបំពាក់។ ការសិក្សាទាំងទិដ្ឋភាពជាតិនិងអន្តរជាតិជួយក្មេងៗពិចារណាលើកត្តាដែលអាចជះឥទ្ធិពលដល់ប្រភេទផ្ទះដែលត្រូវបានសាងសង់និងដំណាំដែលត្រូវបានដាំនៅផ្នែកផ្សេងៗនៃពិភពលោក។

ដំណើរទស្សនកិច្ចសួនច្បារឬកសិដ្ឋាន

សិស្សថ្នាក់ទី៣ក៏នឹងមានតួនាទីបន្ថែមក្នុងការជួយថែរក្សាសួនច្បារក្នុងសាលា ក៏ដូចជាការរៀននិងចូលរួមធ្វើជីកំប៉ុស។ ដោយការសិក្សាពីការធ្វើកសិកម្ម ក្មេងៗអាចនឹងចូលរួមធ្វើការនៅកសិដ្ឋានប៉ុន្មានថ្ងៃ ក៏ដូចជារៀនពីវដ្តអាហារនិងការថែទាំសត្វ។ ពួកគេនឹងកាន់តែមានភាពឯករាជ្យនៅពេលដែលពួកគេកាន់តែមានទំនួលខុសត្រូវថ្មីៗនិងការសហការជាមួយនឹងមិត្តរួមថ្នាក់ក្នុងការរៀបចំអាហារ កន្លែងគេង និងធ្វើការសម្អាត។

កម្មវិធីសិក្សាថ្នាក់ទី ៣ 

មុខវិជ្ជាគោល

គណិតវិទ្យា

ភាសាខ្មែរ

ភាសាអង់គ្លេស

សិក្សាសង្គម

វិទ្យាសាស្រ្ត

រង្វាស់រង្វាល់គ្រប់ប្រភេទ ប្រមាណវិធីគុណ មេគុណ

វេយ្យាករណ៍ងាយៗនិងការសរសសេរ ការធ្វើបទបង្ហាញ
រឿង - រឿងនិទានពីការជម្នះឧបសគ្គ

វេយ្យាករណ៍កម្រិតដំបូង
រឿងខ្លីៗ វេយ្យាករណ៍ងាយៗក្នុងការសរសេរ

ប្រភេទជម្រកផ្សេងៗ
ការសាងសង់ផ្ទះ សម្លៀកបំពាក់

ផលិតកម្មអាហារនិងជីវិតនៅកសិដ្ឋាន

មុខវិជ្ជាផ្សេងៗ

គំនូរ/ការផាត់ពណ៌

តន្រ្តី

ចលនា

ហត្ថកម្ម

 

គូរស្រមោលដោយប្រើខ្មៅដៃពណ៌
គំនូរឆ្លុះគ្មា ផាត់រូបពីកសិកម្មនិងធម្មជាតិ

ច្រៀងជារង្វង់
រៀនណោតភ្លេង
ឧបករណ៍ខ្សែ

កីឡាក្នុងរង្វង់ ល្បែងត្រែះ ល្បែងជាជួរ រាំជារង្វង់

ការចាក់អំបោះប្រើម្ជុលមួយ មួយតង់និងពីរតង់ រឺ ចាក់ច្រវ៉ាក់(កន្ទុយកណ្ដុរ)
សូនក្រមួន

 

កម្មវិធីផ្សេងៗ

រួមបញ្ចូល:

 

ការចម្អិនជំនាញក្នុងផ្ទះបាយ   វាក្យសព្ទ ម្ហូបអន្តរជាតិ   អនាម័យ និងការសម្អាត
ការសម្តែង
៖  ការបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន  ការនិយាយ និងការបញ្ចេញសម្លេង   វាក្យសព្ទ សកម្មភាពក្រុម
យ៉ូហ្គា
រក្សាលំនឹង ភាពរឹងមាំ ការជឿជាក់លើខ្លួនឯង ការតាំងចិត្តស្ងប់
ដាំដំណាំ
ការផ្សារភ្ជាប់ជាមួយធម្មជាតិ ការស្ញប់ស្ញែងនិងការថែទាំបរិស្ថាន

អ្នកគ្រូបង្គោលថ្នាក់ទី ៣ 

អ្នកគ្រូបង្គោលថ្នាក់ទី ៣

ពឹង ស្រីពៅ 

 

hello