Course DetailsHome / Courses Details

ភាសាខ្មែរ ថ្នាក់ទី ៤
Category :កម្មវិធីភាសាខ្មែរ ថ្នាក់បឋមសិក្សា
ភាសាខ្មែរ ថ្នាក់ទី ៤

ថ្នាក់ទី៤

ជាមួយនឹងបទពិសោធន៍ដែលទទួលបានពីឆ្នាំមុន សិស្សថ្នាក់ទី៤កាន់តែមានភាពជឿជាក់កាន់តែខ្លាំងទៅលើសមត្ថភាពរបស់ពួកគេនិងមានចិត្តចង់បំពេញកិច្ចការដែលកាន់តែពិបាក។ ពួកគេមានគ្រឹះយ៉ាងរឹងមាំខាងផ្នែកភាសា គណិតវិទ្យា និងត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការដោយឯករាជ្យទៅលើការសរសេររបាយការណ៍និងសំណេរ។ រឿងនិទានពីភាគខាងជើងផ្តល់នូវភាពទាក់ទាញនិងក្តីរំភើបទៅលើការរៀនរបស់ពួកគេនិងផ្តល់ឱកាសដល់ក្មេងៗក្នុងការសិក្សាពីស្ថានភាពសង្គមដែលកាន់តែស្មុគស្មាញ។

ភាសា

ការរៀនភាសាមានការផ្តោតសំខាន់ទៅវាក្យសព្ទថ្មីៗ ការសរសេរតាមអាន ការសរសេរដោយឯករាជ្យ និងការកែតម្រូវសំណង់ល្បះ។ អត្ថបទត្រូវបានដកស្រង់ចេញពីរឿងនិទានពីភាគខាងជើងដែលផ្តោតសំខាន់ទៅលើបុគ្គលិកលក្ខណៈរឹងមាំនិងជម្លោះក្នុងសង្គម។ ក្នុងអំឡុងពេលរៀនប្រធានបទពីសត្វ សិស្សានុសិស្សធ្វើការសិក្សាស្រាវជ្រាវ សរសេររបាយការណ៍ ​​​​​​និងបទបង្ហាញជាមួយនឹងភាពច្នៃប្រឌិតរបស់ពួកគេដោយការគូរ ផាត់ ឬសូនរូបសត្វដែលពួកគេជ្រើសរើស។ ជំនាញផ្សេងៗដូចជាការស្វែងរកព័ត៌មានសំខាន់ ការសង្ខេបពីអ្វីដែលបានអាន និងការពិភាក្សាពីលទ្ធផលនៃរឿងសុទ្ធតែត្រូវបានបញ្ចូលនៅក្នុងការរៀនរបស់ពួកគេ។

គណិតវិទ្យា

ថ្នាក់ទី៤ជាឆ្នាំដែលរៀនពីប្រភាគដែលនឹងត្រូវបានបង្រៀនជាមួយនឹងរឿងនិទាន សកម្មភាពធ្វើដោយដៃ និងការគូររូបវត្ថុទាំងមូលដែលត្រូវបានបំបែកជាចំណែកៗ។ ដំបូង សិស្សានុសិស្សប្រើប្រាស់សម្ភារសិក្សាជាច្រើនក្នុងការបង្កើនការយល់ពីប្រភាគឱ្យកាន់តែច្បាស់មុនពេលពួកគេរៀនពីដំណើរការនៃការបូកនិងដកប្រភាគ។ ដោយមានការអនុវត្តយ៉ាងច្រើន ពួកគេកាន់តែមានភាពងាយស្រួលក្នុងការសម្រួលប្រភាគ គណនាលេខខ្ចីនិងមានត្រាទុក និងការគណនាប្រភាគនៃចំនួនទាំងមូល។ វិធីចែកច្រើនខ្ទង់និងការអនុវត្តប្រមាណវិធីផ្សេងៗក្នុងគណិតវិទ្យាជាមួយនឹងលេខកាន់តែច្រើនខ្ទង់ដល់ខ្ទង់មុឺននិងសែនក៏ត្រូវបានរួមបញ្ចូលផងដែរ។

វិទ្យាសាស្ត្រសង្គម

សត្តវិទ្យា (ការរៀនពីសត្វ) ត្រូវបានបង្រៀនក្នុងថ្នាក់ទី៤ជាមួយនឹងការរៀនកាន់តែសុីជម្រៅពីប្រភេទនិងជម្រកសត្វផ្សេងៗ វដ្តជីវិត ការផ្សុាំខ្លួន និងអាកប្បកិរិយារបស់សត្វ។ ទំនាក់ទំនងរវាងមនុស្សនិងសត្វនិងភាពខុសគ្នានៃសរីរាង្គរបស់ប្រភេទសត្វផ្សេងៗ ក៏ត្រូវបានធ្វើការផ្តោតសំខាន់ផងដែរ។ លើសពីនេះទៅទៀត សិស្សានុសិស្សក៏នឹងសិក្សាពីភូមិវិទ្យាដែលនឹងជួយពួកគេឱ្យកាន់តែយល់និងស្គាល់ពិភពលោកបានកាន់តែទូលាយដោយធ្វើការរុករកនិងសិក្សាស្រាវជ្រាវបរិស្ថានក្នុងតំបន់ដូចជាសាលារៀននិងគេហដ្ឋានពួកគេ ហើយនឹងទីតាំងភូមិសាស្រ្តក៏ដូចជាសណ្ឋានដីរបស់ខេត្តសៀមរាបទាំងមូល។ ទម្រង់សរីរាង្គសត្វ ការគូសផែនទី និងគំនូរក្បាច់ក៏ជួយពង្រឹងជំនាញផ្នែកសិល្បៈរបស់សិស្សានុសិស្ស ហើយក្នុងពេលជាមួយគ្នាធ្វើការសាកល្បងពួកគេជាមួយនឹងសម្ភារសិក្សានិងជំនាញថ្មីៗ។

ភាសាខ្មែរ ថ្នាក់ទី ៤

ក-អំពីបឋមសិក្សា

សាលា​ឋមសិក្សា​ប៊ី អ៊ីចស្ពឺត​ គឺ​ជា​សាលា​រៀន​ឯកជន​តែមួយ​គត់នៅស្រុកថ្មគោល ខេត្តបាត់ដំបង​ ដែលមានទីធ្លារធំទូលាយ អនាម័យ និង វិន័យល្អ និង មាន​តម្លៃ​សិក្សា​សមរម្យ ​ និង​ឈាន​មុខ​គេ​ ក្នុង​ការ​ផ្តល់​សេ​វា​អប់រំ​ ផ្នែក​ចំណេះ​ទូទៅ​ស្រប​តាម​កម្ម​វិធី​សិក្សា​របស់​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ប៉ុន្តែ​ដោយ​ឡែក​កម្ម​វិធី​សិក្សា​របស់ប៊ី អ៊ិចស្ពឺត​ មាន​បន្ថែម ភាសា​អង់គ្លេស​ទៅ​លើ​ចំណង​ជើង​ (Titles)​និង​ចំណង​ជើងរង​ (Sub-Titles) ​ចាប់​ពី​ថ្នាក់ទី១​ ដល់ទី៦​ហើយ​មាន​កម្ម​វិធី​សិក្សា​ភាសា​អង់គ្លេស​ចំនួន​៤ ម៉ោង​ ក្នុង​មួយ​ ថ្ងៃ​ ចាប់​ពី​ថ្នាក់​ទី៤​ ដល់​ទី៦​និង​ កម្ម​វិធី​សិក្សា​កុំព្យូទ័រ​ចំនួន២ ម៉ោង​ ក្នុង​មួយ​សប្តាហ៍​ ​ ។​ សិស្សប៊ី អ៊ិចស្ពឺតបាន​ប្រឡង​ឆមាស​ជាប់​ តាមតេសស្តង់១០០%​ ជា​រៀង​រាល់ឆ្នាំ។

ខ-អំពីគ្រូបង្រៀន

សាលារៀនប៊ី អ៊ិចស្ពឺត ​ មាន​គ្រូប​ង្រៀន ​ដែល​មាន​សញ្ញាបត្រ​គរុកោសល្យ​ មត្តេយ្យសិក្សា បឋម​សិក្សា​និង​គ្រូមួយ​​ចំនួន​ទៀត​កំពុង​បន្ត ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ដែលមានបុគ្គលក្ខណៈគ្រប់គ្រាន់ បង្រៀនប្រកប​ដោយ​ការ​យក​ចិត្តទុក​ដាក់​ រួមជាមួយក្តីស្រលាញ់ និងមានភាព​ច្នៃ​ប្រឌិត​ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ទេព​កោសល្យ​ និង​បទ​ពិសោធន៍​ជាច្រើនឆ្នាំ​ ក្នុង​ការ​បង្រៀនកម្មវិធីភាសាខ្មែរស្តង់ដារជាតិ ​ដែល​ធ្វើ​អោយ​សិស្ស​​ ងាយ​យល់​ ឆាប់​ចាប់​បាន​ ឆាប់​ចេះ​ និង​ទទួល​នូវ​ចំណេះ​ដឹង​ ប្រកប​ដោយ​សមត្ថភាព​ពេញ​លេញ​យ៉ាង​ពិត​ប្រាកដ។

គ-សម្ភារៈ​រូបវន្ត

សាលារៀនប៊ី អ៊ិចស្ពឺត​ មាន​ដាក់​រូបភាព​ (Posters)​ និង​ពាក្យ​ស្លោក​​​តាម​ជញ្ជាំង​ក្នុង​​ថ្នាក់​​រៀន​ដែល​ទាក់​ទង​ទៅ​នឹង​មេរៀន​ រួម​ទាំង ​ឧបករណ៍​សំរាប់​បង្រៀន​​ ដូចជា TV, Flash ​Cards​​និង ​Story​ Cards​ ព្រមទាំងមានប្រព័ន្ធអ៊ិន​ធឺ​ណិតសម្រាប់ជំនួយដល់ការបង្រៀន និង ទាញយកឯកសារផ្សេងៗដើម្បី ជំនួយដល់ការសិក្សារបស់សិស្សឲ្យកាន់តែមានគុណភាព​, ​បន្ទប់​ហ្វឹក​ហ្វឺន​ភាសា,​បណ្ណាល័យ, អាហារដ្ឋានសិស្ស , បន្ទប់កុំព្យូទ័រ ​​ធំ​ទូលាយ ងាយស្រួល់ដល់ការសិស្សា ។

ឃ-អំពី​ថ្នាក់រៀន

បន្ទប់​រៀន​នីមួយៗ ​របស់​​ មាន​កង្ហារធំ មានបង្អួចធំៗចំនួនបី ដែលផ្តល់ឲ្យមានបរិយាកាសខ្យល់ចេញចូលគ្រប់គ្រាន់  បំពាក់​ដោយ​កាម៉េរ៉ាសុវត្ថិភាព​ សំរាប់​តាម​ដាន​ការ​សិក្សា​និង​សកម្មភាព​នានា​របស់​សិស្ស ​និង​ការ​បង្រៀន​របស់​គ្រូ​ និង​កំណត់​ចំនួន ​សិស្ស​ត្រឹម​តែ​ ២០ ​ទៅ​២៥​នាក់​ក្នុង​មួយ​ថ្នាក់។

ង-ទស្សនកិច្ចសិក្សា

សិស្ស​ចាប់​ពី​ថ្នាក់​ទី៤​និង​ទី៥​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​កន្លែងប្រវត្តិសាសន៍ផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើបាន ​ហើយ​ថ្នាក់​ទី៦​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​សារ​មន្ទីរ​ជាតិ​ មួយ​ឆ្នាំ​ម្តង​ជា​រៀង​រាល់​ឆ្នាំ។​ក្រោយ​ការ​ធ្វើ​ទស្សន​កិច្ច​សិក្សា​សិស្ស​ត្រូវ​សរសេរ​រៀបរាប់​នូវ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​អំពី​លទ្ធផល​នៃ​ទស្សន​កិច្ច​សិក្សា​ ដើម្បី​យក​ពិន្ទុ​ទៅ​បូក​ជា​មួយ​ពិន្ទុ​ប្រចាំ​ខែ ។

ច-អំពីការប្រឡង

រាល់​ការ​ប្រឡង​ ប្រ​ចាំ​ខែ​ និង​ឆមាស​ សាលា​បាន​រៀប​ចំ​ពេល​វេលា​ ជាក់​លាក់​ និង​វិញ្ញាសា​ត្រឹម​ត្រូវ​ដើម្បី​ធានា​ឲ្យ​បាន​ នូវ​គុណ​ភាព​ជា​ចំបង​ ប៉ុន្តែ​ចំពោះការ​ប្រឡង​ឆមាស​(លើកទី១​ និង​ទី២​) ថ្នាក់​ទី៦​សិស្ស​ប៊ី អ៊ិចស្ពឺត​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រឡង​ជា​មួយ​សិស្ស​ថ្នាក់​ទី៦​នៅ​សា​លារដ្ឋ ។

ភាសាខ្មែរ ថ្នាក់ទី ៤

មុខវិជ្ជាគោល

គណិតវិទ្យា

ភាសាខ្មែរ

ភាសាអង់គ្លេស

សិក្សាសង្គម

វិទ្យាសាស្រ្ត

ចំណោទ មធ្យមភាគ ប្រភាគ
វិធីចែកច្រើនខ្ទង់ ផលគុណកត្តា

ថ្នាក់ពាក្យ
វេយ្យាករណ៍ ការសរសេររឿង
រឿងនិទាន៖ រឿងពីការឈ្លានពានដណ្ដើមទឹកដី

ការសរសេរនិងការអាន
កាលកិរិយាស័ព្ទ ការប្រកប​ ការសរសេរតាមអានខ្លីៗ

ភូមិសាស្រ្ត​កម្ពុជា ការគូសផែនទី ប្រវត្តិសាស្រ្តក្នុងតំបន់

សត្តវិទ្យា
ការពណ៌នាពីសត្វនិងចរិតលក្ខណៈរបស់វា

មុខវិជ្ជាផ្សេងៗ

គំនូរ/ការផាត់ពណ៌

តន្រ្តី

ចលនា

ហត្ថកម្ម

ប្រើខ្មៅដៃគូសក្រឡា​ល្អិតៗ
គំនូរទេសភាព ទម្រង់ចាក់ស្រេះគ្នា/ បែបក្រង

Scales ឧបករណ៍ខ្សែ
កាណែនាំអំពីScales, រយៈពេលក្នុងការផ្លាស់ប្ដូរណោតភ្លេង

ការរត់ លោត និងបោះ
ល្បែងឧបសគ្គ

ការចាក់ខ្វែង និងការចាក់ម្ជុលមួយ សូនរូបពីដីឥដ្ឋ

កម្មវិធីផ្សេងៗ

រួមបញ្ចូល:

 

ការចម្អិនជំនាញក្នុងផ្ទះបាយ   វាក្យសព្ទ ម្ហូបអន្តរជាតិ   អនាម័យ និងការសម្អាត
ការសម្តែង
៖  ការបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន  ការនិយាយ និងការបញ្ចេញសម្លេង   វាក្យសព្ទ សកម្មភាពក្រុម
យ៉ូហ្គា
រក្សាលំនឹង ភាពរឹងមាំ ការជឿជាក់លើខ្លួនឯង ការតាំងចិត្តស្ងប់
ដាំដំណាំ
ការផ្សារភ្ជាប់ជាមួយធម្មជាតិ ការស្ញប់ស្ញែងនិងការថែទាំបរិស្ថាន