Course DetailsHome / Courses Details

ភាសាខ្មែរ ថ្នាក់ទី ៥
Category :កម្មវិធីភាសាខ្មែរ ថ្នាក់បឋមសិក្សា
ភាសាខ្មែរ ថ្នាក់ទី ៥

ថ្នាក់ទី៥

ថ្នាក់ទី៥ជាឆ្នាំដែលតែងតែត្រូវបានគេហៅថា Golden Year ព្រោះការអភិវឌ្ឍរាងកាយ អារម្មណ៍ និងប្រាជ្ញាសា្មរតីរបស់សិស្សានុសិស្សឈានដល់ចំណុចតុល្យភាពមួយដ៏សាកសម្យ។ ពួកគេមានភាពងាយស្រួលក្នុងការធ្វើចលនារាងកាយ មានចិត្តល្អ និងមានទេពកោសល្យផ្ទាល់ខ្លួន។ ការយល់និងស្គាល់ និងការមានចំណាប់អារម្មណ៍លើពិភពលោកមានសមភាពគ្នាដោយសារពួកគេមានការយល់យ៉ាងច្បាស់ពីអារម្មណ៍របស់ពួកគេ។ ជាមួយនឹងសមត្ថភាពប្រាជ្ញាដ៏រឹងមាំ សិស្សានុសិស្សអាចបំពេញកិច្ចការដែលកាន់តែពិបាកស្មុគស្មាញដោយឯករាជ្យ។ ដោយរួមផ្សំជាមួយនឹងការអភិវឌ្ឍដ៏សំខាន់នេះ មេរៀនរបស់ពួកគេមានការពង្រីកដល់ប្រទេសឥណ្ឌាពីបុរាណ ប្រទេសពែរ្ស (Persia) អេហ្សីប និងក្រិកបុរាណ។ រឿងនិទានមិនត្រឹមតែមានតែរឿងព្រេងនោះទេ ប៉ុន្តែក៏មានបញ្ចូលនូវចំណុចចាប់ផ្តើមនៃប្រវត្តិសាស្ត្ររបស់អរិយធម៌នីមួយៗ ក៏ដូចជាឥទ្ធិពលដែលមានទៅលើវប្បធម៌ជំនាន់ក្រោយ។

ភាសា

ជំនាញភាសានៅឆ្នាំនេះធ្វើការផ្តោតទៅលើសំណង់ល្បះ វាក្យសព្ទ ការសម្គាល់និងការប្រើប្រាស់ថ្នាក់ពាក្យផ្សេងៗដើម្បីបង្កើនភាពទាក់ទាញនិងចំណាប់អារម្មណ៍ទៅលើអត្ថបទ។ ​វេយ្យាករណ៍ត្រូវបានបង្រៀនកាន់តែច្រើន ហើយសិស្សានុសិស្សចាប់ផ្តើមអាននិងកែតម្រូវការសរសេររបស់ខ្លួនឯង។ ការប្រមូលផ្តុំនិងរៀបគំនិតតាមលំដាប់លំដោយត្រូវបានពង្រឹងដោយការរំលឹកមេរៀននិងការពិភាក្សាសុីជម្រៅនៃព្រឹត្តិការណ៍ដែលកើតឡើងក្នុងអរិយធម៌បុរាណ។ សិស្សថ្នាក់ទី៥ ជាទូទៅប្រើប្រាស់សមត្ថភាពនិងជំនាញទាំងនេះដើម្បីសង្ខេបរឿង សរសេររបាយការណ៍សៀវភៅ និងសិក្សាស្រាវជ្រាវប្រធានបទក្នុងមេរៀនភូមិវិទ្យា។

គណិតវិទ្យា

បន្ទាប់ពីមានការយល់យ៉ាងរឹងមាំពីមេរៀនប្រភាគ យើងនឹងចាប់ផ្តើមរៀនពីចំនួនទសភាគជាមួយនឹងការរំលឹកពីតម្លៃលេខតាមខ្ទង់និងបន្តទៅទំនាក់ទំនងរវាងប្រភាគនិងចំនួនទសភាគ។ ការធ្វើប្រមាណវិធីទាំងបួនជាមួយនឹងចំនួនទសភាគត្រូវបានអនុវត្ត ក៏ដូចជាការប្រៀបធៀបលេខ។ ដោយបូកផ្សំជាមួយនឹងការរៀនពីអរិយធម៌ផ្សេងៗ ប្រព័ន្ធលេខផ្សេងៗក្នុងអរិយធម៌ខុសៗគ្នាក៏នឹងត្រូវបានបង្រៀនផងដែរ ហើយសិស្សានុសិស្សនឹងមានឱកាសក្នុងការសរសេរនិងគណនា។ បរិមាត្រនិងផ្ទៃក្រឡាត្រូវបានបង្រៀននិងគណនាតាមរយៈវិធីសាស្ត្រនិងទម្រង់ផ្សេងៗ។

វិទ្យាសាស្ត្រសង្គម

មេរៀនភូមិវិទ្យារបស់យើងរាយសាយដល់ទីតាំងភូមិសាស្ត្រប្រទេសកម្ពុជានិងប្រទេសផ្សេងៗនៅអាសុីអាគ្នេយ៍។ ទំហំដ៏ធំនៃទ្វីបអាសុីត្រូវបានសិក្សាដោយរួមមានសមាជិកប្រទេសផ្សេងៗ សណ្ឋានដី និងវប្បធម៌ដែលសិស្សានុសិស្សនឹងរៀននិងមើលតាមលំហូរនៃទន្លេមេគង្គនិងពង្រឹងលើសមត្ថភាពគូសផែនទីរបស់ពួកគេ។ រុក្ខសាស្ត្រនឹងត្រូវបានសិក្សាតាមរយៈការសង្កេតដោយម៉ត់ចត់និងការធ្វើបទបង្ហាញបែបសិល្បៈពីប្រភេទរុក្ខជាតិផ្សេងៗនិងវដ្តជីវិតធម្មជាតិ។ ពួកយើងចាប់ផ្តើមជាមួយនឹងផ្នែកធម្មជាតិក្នុងមេរៀនវិទ្យាសាស្រ្តដោយផ្តោតទៅលើរុក្ខជាតិដែលមានក្នុងតំបន់ ប្រភេទដី និងអាកាសធាតុដើម្បីត្រៀមសិស្សានុសិស្សសម្រាប់ប្រធានបទផ្សេងៗដែលនឹងបង្រៀននៅថ្នាក់អនុវិទ្យាល័យ។

ភាសាខ្មែរ ថ្នាក់ទី ៥

ក-អំពីបឋមសិក្សា

សាលា​ឋមសិក្សា​ប៊ី អ៊ីចស្ពឺត​ គឺ​ជា​សាលា​រៀន​ឯកជន​តែមួយ​គត់នៅស្រុកថ្មគោល ខេត្តបាត់ដំបង​ ដែលមានទីធ្លារធំទូលាយ អនាម័យ និង វិន័យល្អ និង មាន​តម្លៃ​សិក្សា​សមរម្យ ​ និង​ឈាន​មុខ​គេ​ ក្នុង​ការ​ផ្តល់​សេ​វា​អប់រំ​ ផ្នែក​ចំណេះ​ទូទៅ​ស្រប​តាម​កម្ម​វិធី​សិក្សា​របស់​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ប៉ុន្តែ​ដោយ​ឡែក​កម្ម​វិធី​សិក្សា​របស់ប៊ី អ៊ិចស្ពឺត​ មាន​បន្ថែម ភាសា​អង់គ្លេស​ទៅ​លើ​ចំណង​ជើង​ (Titles)​និង​ចំណង​ជើងរង​ (Sub-Titles) ​ចាប់​ពី​ថ្នាក់ទី១​ ដល់ទី៦​ហើយ​មាន​កម្ម​វិធី​សិក្សា​ភាសា​អង់គ្លេស​ចំនួន​៤ ម៉ោង​ ក្នុង​មួយ​ ថ្ងៃ​ ចាប់​ពី​ថ្នាក់​ទី៤​ ដល់​ទី៦​និង​ កម្ម​វិធី​សិក្សា​កុំព្យូទ័រ​ចំនួន២ ម៉ោង​ ក្នុង​មួយ​សប្តាហ៍​ ​ ។​ សិស្សប៊ី អ៊ិចស្ពឺតបាន​ប្រឡង​ឆមាស​ជាប់​ តាមតេសស្តង់១០០%​ ជា​រៀង​រាល់ឆ្នាំ។

ខ-អំពីគ្រូបង្រៀន

សាលារៀនប៊ី អ៊ិចស្ពឺត ​ មាន​គ្រូប​ង្រៀន ​ដែល​មាន​សញ្ញាបត្រ​គរុកោសល្យ​ មត្តេយ្យសិក្សា បឋម​សិក្សា​និង​គ្រូមួយ​​ចំនួន​ទៀត​កំពុង​បន្ត ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ដែលមានបុគ្គលក្ខណៈគ្រប់គ្រាន់ បង្រៀនប្រកប​ដោយ​ការ​យក​ចិត្តទុក​ដាក់​ រួមជាមួយក្តីស្រលាញ់ និងមានភាព​ច្នៃ​ប្រឌិត​ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ទេព​កោសល្យ​ និង​បទ​ពិសោធន៍​ជាច្រើនឆ្នាំ​ ក្នុង​ការ​បង្រៀនកម្មវិធីភាសាខ្មែរស្តង់ដារជាតិ ​ដែល​ធ្វើ​អោយ​សិស្ស​​ ងាយ​យល់​ ឆាប់​ចាប់​បាន​ ឆាប់​ចេះ​ និង​ទទួល​នូវ​ចំណេះ​ដឹង​ ប្រកប​ដោយ​សមត្ថភាព​ពេញ​លេញ​យ៉ាង​ពិត​ប្រាកដ។

គ-សម្ភារៈ​រូបវន្ត

សាលារៀនប៊ី អ៊ិចស្ពឺត​ មាន​ដាក់​រូបភាព​ (Posters)​ និង​ពាក្យ​ស្លោក​​​តាម​ជញ្ជាំង​ក្នុង​​ថ្នាក់​​រៀន​ដែល​ទាក់​ទង​ទៅ​នឹង​មេរៀន​ រួម​ទាំង ​ឧបករណ៍​សំរាប់​បង្រៀន​​ ដូចជា TV, Flash ​Cards​​និង ​Story​ Cards​ ព្រមទាំងមានប្រព័ន្ធអ៊ិន​ធឺ​ណិតសម្រាប់ជំនួយដល់ការបង្រៀន និង ទាញយកឯកសារផ្សេងៗដើម្បី ជំនួយដល់ការសិក្សារបស់សិស្សឲ្យកាន់តែមានគុណភាព​, ​បន្ទប់​ហ្វឹក​ហ្វឺន​ភាសា,​បណ្ណាល័យ, អាហារដ្ឋានសិស្ស , បន្ទប់កុំព្យូទ័រ ​​ធំ​ទូលាយ ងាយស្រួល់ដល់ការសិស្សា ។

ឃ-អំពី​ថ្នាក់រៀន

បន្ទប់​រៀន​នីមួយៗ ​របស់​​ មាន​កង្ហារធំ មានបង្អួចធំៗចំនួនបី ដែលផ្តល់ឲ្យមានបរិយាកាសខ្យល់ចេញចូលគ្រប់គ្រាន់  បំពាក់​ដោយ​កាម៉េរ៉ាសុវត្ថិភាព​ សំរាប់​តាម​ដាន​ការ​សិក្សា​និង​សកម្មភាព​នានា​របស់​សិស្ស ​និង​ការ​បង្រៀន​របស់​គ្រូ​ និង​កំណត់​ចំនួន ​សិស្ស​ត្រឹម​តែ​ ២០ ​ទៅ​២៥​នាក់​ក្នុង​មួយ​ថ្នាក់។

ង-ទស្សនកិច្ចសិក្សា

សិស្ស​ចាប់​ពី​ថ្នាក់​ទី៤​និង​ទី៥​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​កន្លែងប្រវត្តិសាសន៍ផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើបាន ​ហើយ​ថ្នាក់​ទី៦​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​សារ​មន្ទីរ​ជាតិ​ មួយ​ឆ្នាំ​ម្តង​ជា​រៀង​រាល់​ឆ្នាំ។​ក្រោយ​ការ​ធ្វើ​ទស្សន​កិច្ច​សិក្សា​សិស្ស​ត្រូវ​សរសេរ​រៀបរាប់​នូវ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​អំពី​លទ្ធផល​នៃ​ទស្សន​កិច្ច​សិក្សា​ ដើម្បី​យក​ពិន្ទុ​ទៅ​បូក​ជា​មួយ​ពិន្ទុ​ប្រចាំ​ខែ ។

ច-អំពីការប្រឡង

រាល់​ការ​ប្រឡង​ ប្រ​ចាំ​ខែ​ និង​ឆមាស​ សាលា​បាន​រៀប​ចំ​ពេល​វេលា​ ជាក់​លាក់​ និង​វិញ្ញាសា​ត្រឹម​ត្រូវ​ដើម្បី​ធានា​ឲ្យ​បាន​ នូវ​គុណ​ភាព​ជា​ចំបង​ ប៉ុន្តែ​ចំពោះការ​ប្រឡង​ឆមាស​(លើកទី១​ និង​ទី២​) ថ្នាក់​ទី៦​សិស្ស​ប៊ី អ៊ិចស្ពឺត​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រឡង​ជា​មួយ​សិស្ស​ថ្នាក់​ទី៦​នៅ​សា​លារដ្ឋ ។

កម្មវិធីសិក្សាថ្នាក់ទ៥

មុខវិជ្ជាគោល

គណិតវិទ្យា

ភាសាខ្មែរ

ភាសាអង់គ្លេស

សិក្សាសង្គម

វិទ្យាសាស្រ្ត

ចំនូនទសភាគ ​​ប្រភាគ ចម្រាស់ផលគុណ ចំនួនចម្រុះ គូររូបធរណីមាត្រ​ដោយដៃ

ការសរសេរប្រកបដោយភាពច្នៃប្រឌិត ធាតុផ្សំនៃសាច់រឿង
រឿង៖ រឿងប្រវត្តិបុរាណនិងរឿងព្រេង

អក្សរសាស្រ្ត សន្ទនាកម្រិតខ្ពស់ វេយ្យាករណ៍ អំណានត្រិះរិះ

ភូមិសាស្រ្តក្នុងតំបន់ ការសិក្សាពីទ្វីបអាស៊ី

រុក្ខសាស្រ្ត៖ រៀនពីរុក្ខជាតិ វដ្តជីវិត ទំនាក់ទំនងរវាងរុក្ខជាតិនិងសត្វ

មុខវិជ្ជាផ្សេងៗ

គំនូរ/ការផាត់ពណ៌

តន្រ្តី

ចលនា

ហត្ថកម្ម

គូររូបធរណីមាត្រប្រើដៃ
ម៉ូតសំណង់អាគារ ផាត់ស្រមោល

Scales ឧបករណ៍ខ្សែ
Sharps(
#) និង Flats()

ល្បែងកីឡាអូឡាំពិក ការលោតចម្ងាយ ការបោះ ការរត់ល្បឿន

ការចាក់រូបដោយប្រើម្ជុលលើសពីមួយការដេររូបដោយប្រើ ក្រណាត់អំបោះ ការសូនរូបជាថូឬ
ទម្រង់រុក្ខជាតិ

កម្មវិធីផ្សេងៗ

រួមបញ្ចូល:

 

ការចម្អិនជំនាញក្នុងផ្ទះបាយ   វាក្យសព្ទ ម្ហូបអន្តរជាតិ   អនាម័យ និងការសម្អាត
ការសម្តែង
៖  ការបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន  ការនិយាយ និងការបញ្ចេញសម្លេង   វាក្យសព្ទ សកម្មភាពក្រុម
យ៉ូហ្គា
រក្សាលំនឹង ភាពរឹងមាំ ការជឿជាក់លើខ្លួនឯង ការតាំងចិត្តស្ងប់
ដាំដំណាំ
ការផ្សារភ្ជាប់ជាមួយធម្មជាតិ ការស្ញប់ស្ញែងនិងការថែទាំបរិស្ថាន